RSS

Tag Archives: ចូលឆ្នាំ

ចូលឆ្នាំថ្មី

(ផ្តល់ជូនដោយ៖ Panther Love)

នៅ​បេន​ឡាន ​មានមនុស្ស​ម្នា​ជាច្រើន អ៊ូអរ​កកកុញ​ ព្រោះជិតថ្ងៃ​ចូលឆ្នាំប្រពៃណីខ្មែរ។ យុវជន​ម្នាក់​អង្គុយ​ធ្វើ​មុខស្រស់ស្រាយ​​​ ទំនង​ដូចជាសប្បាយចិត្តខ្លាំងណាស់ ព្រោះនាយបានត្រលប់ទៅលេងស្រុកកំណើតនៅថ្ងៃនេះ។ កម្លោះម្នាក់នោះឈ្មោះសម្បត្តិ​ ជានិសិ្សតរៀនឆ្នាំទី១ នៃមហាវិទ្យាល័យមួយ⁣ ក្នុងក្រុងភ្នំពេញផ្នែក IT។ សម្បត្តិ មានអាយុ១៩ឆ្នាំ រូបរាងកំពស់កំពរបានមួយចប់ ឡូយដូចតារា​ម៉ូឌែល។

ជិះឡានក្រុងជិតកន្លះថ្ងៃ សម្បត្តិបានមកផ្ទះនៅស្រុក​ ជួបជុំជាមួយបង​ប្អូនដែលបានបែកទៅនៅកន្លែងផ្សេងៗ​គ្នា។ មកដល់ផ្ទះ សម្បត្តិអង្គុយសម្រាកមួយស្របក់ បងស្រីរបស់សម្បត្តិក៏មកដល់ក្រោយ​គ្នា​បន្តិច គាត់មកជាមួយប្តី និងប្អូនថ្លៃរបស់គាត់ (តួមួយទៀតមកដល់ហើយ)។ គាត់ក៏ណែនាំសម្បត្តិ អោយស្គាល់ប្អូនថ្លៃរបស់គាត់ ម្នាក់ហ្នឹងឈ្មោះពេជ្រ គ្រាន់តែ​ឈ្មោះមានតំលៃ និងស្អាតហើយ ចុះម្ចាស់ឈ្មោះមានរឿងអីថាមិន Cute នោះ។ ពេជ្រជាបេក្ខជនប្រលង Freshie ឆ្នាំនេះ ទោះមិនបានជាប់ចំនាត់ថ្នាក់ ប៉ុន្តែពេជ្រជាបេក្ខជនបានប្រលងវគ្គផ្តាច់ព្រ័ត្រដែរ។ ពេជ្រជា​មនុស្សរួសរាយរាក់ទាក់ និងមានមន្តស្នេហ៏គួរអោយទាក់ទាញ ថ្វីបើអាយុទើបតែ១៨ ប៉ុន្តែរាងរបស់គេ សង្ហារអស់ស្ទះ ខ្ពស់ស្រឡះ ដៃជើងធំៗ មាំទាំ។

បន្ទាប់ពីណែនាំ​រួចហើយ ​ពួកគាត់ក៏អង្គុយសំណេះសំណាលគ្នាតាមរបៀបគ្រួសារដែលបានជួបជុំគ្នាយូរៗម្តង សម្បត្តិមិនបាននៅសំណេះសំណាលយូរ​ប៉ុន្មានទេ គេក៏ដកខ្លួនទៅងូតទឹកមុនគេ។ ផ្លាស់ខោអាវហើយ សម្បត្តិបានចុះមកងូតទឹក នៅបន្ទប់ទឹកខាងក្រោយផ្ទះចំងាយប្រហែល៣០ម៉ែត្រ។ តាមពិតបន្ទប់ទឹកក្នុងផ្ទះក៏មាន ប៉ុន្តែតាមទំលាប់ សម្បត្តិចូលចិត្តមកងូតកន្លែងនេះ ព្រោះទឹកបូមដាក់ក្នុងអាង​នេះត្រជាក់ជាង អាងបន្ទប់ទឹកជាប់ផ្ទះ។ ម្យ៉ាងវាឆ្ងាយពីសំលេងចាស់ៗ និយាយនិងសើចខ្លាំងៗ (ធ្វើដូចមិនដែលបាននិយាយគ្នា)។

បន្ទប់ទឹកក្រោយផ្ទះនេះវាមិនមានដំបូលទេ តែវាបិទបាំងដោយធាងដូងដែលឪពុកសម្បត្តិសង់ ពេលដែលផ្ទះសម្បត្តិមិនទាន់មាន​លិទ្ធភាពសាងសង់បន្ទប់ទឹកថ្មក្នុងផ្ទះ។ នៅទីនេះមានតែដើមចេក និងដើមដូងនៅដុះជំុវិញ។ សម្បត្តិបានដោះកន្សែង​ដែលស្លៀកពីផ្ទះដើរមកដល់កន្លែងងូតទឹកដ៏សែនសុខរបស់គេចេញ សម្បត្តិមានរូបរាងខ្ពស់ សម្បុរស្រអែម ហើយមានសាច់ដុំគួរអោយក្នក់ក្នាញ់ ជាពិសេសក្បាលពោះតែម្តង ហាប់ណែន៦កង់ ថែមទាំងមានរោមដុះរុយៗ ជាជូរពីក្រោមផ្ចិត ចុះទៅដល់តំបន់អាថ៌កំបាំង ពិតជាសិចស៊ីក្រៃលែង គេមានរូបរាងរឹងមាំ ស្រស់សង្ហារមិនធម្មតាឡើយ ព្រោះខ្លួនជាអ្នកស្រុកស្រែ ចំការ សម្បត្តិតែងជួយឪពុកធ្វើការងារស្ទើរគ្រប់យ៉ាង ទើប​ធ្វើអោយនាយឡើងខ្លួន មើលទៅគួរអោយទាក់ទាញបែបនេះ

សម្បត្តិកំពុងតែសប្បាយងូតទឹកម្នាក់ឯង ដោយស្លៀកខោខ្លីរឹបកំប៉ិត អាចអោយយើងមើលដឹងថា នាយមានរបស់ម្យ៉ាងគួរអោយក្នាញ់យ៉ាងច្បាស់!  នាយចាក់ទឹកលើទ្រូង ដៃម្ខាងដុសក្អែលតាមដងខ្លួន ហើយម្ខាងទៀតក៏លូកដៃទៅច្របាច់ ត្រដុសអាប្អូនសំណព្វរបស់នាយជាមួយសាប៊ូ។ ពេលដែលកំពុងសំអាតវានោះ នាយក៏ទាញសត្វពស់ដែលកំពុងដំឡើងវែកនោះមកក្រៅ ស្ទាបថ្នមៗ ត្រដុសចុះឡើងយ៉ាងយកចិត្ត​ទុកដាក់។

កំពុងដុសលាងរបស់របរនាយមិនចាប់អារម្មណ៍ថា នៅជិតជញ្ជាំងបន្ទប់ទឹកធាងដូង ដែលមានប្រហោងបាក់ខូចនោះ មានអ្នកមកឈរមើលនាយទេ។ មិនបាច់ឆ្ងល់ថាអ្នកណានោះទេ ព្រោះ​ក្នុងរឿងមានតែតួ២អ្នកប៉ុណ្ណោះ…  ហាសហា គឺកំលោះពេជ្រ!

ពេជ្របានឈរភ្លឹកមើលសម្បត្តិ ដែលកំពុងតែប្រឆឹក សំអាតលាងអាអូនតូចមួយនោះ។ តាមពិតពេជ្រថាមកងូតទឹកខាងក្រោយ ព្រោះគិតថាគ្មានមនុស្ស ហើយមិនចាំបាច់ខ្លាចគេមកចាំខាងក្រៅទ្វារ។ កំពុងតែប្រឆឹកជក់ដៃ ក៏ក្រឡេកឃើញពេជ្រឈរនៅខាងក្រោយនោះ នាយក៏ដក់សាច់ក្រកនោះទុកក្នុងខោវិញ តែទោះជាយ៉ាងណា ក៏វានៅតែបង្ហាញរាងវែងទ្រលូ រឹងឆ្កឺតនៅឡើយ។

សម្បត្តិស្រែកសួរ៖ “អ្នកណាហ្នឹង?”

ពេជ្រតប៖ “គឺខ្ញុំទេបង!!! ថាមកងូតទឹកនៅហ្នឹងដែរនឹងណា ប៉ុន្តែឃើញបងឯងកំពុងងូត ទើបឈរចាំខាងក្រៅសិនទៅ”

លឺដូចនោះ សម្បត្តិក៏ហៅពេជ្រមកងូតជាមួយ ព្រោះថាគេធ្លាប់ងូតទឹកជាមួយគ្នាបែបនេះ ច្រើនដងដែរហើយ តាំងតែពីទើបស្គាល់គ្នាមេ្ល៉ះ។ ​ ពេជ្រចាក់ទឹកងូតពីក្រោយ សម្បត្តិបណ្តើរ ក៏លួចមើលរាងរៅរបស់សម្បត្តិបណ្តើរ  កំលោះពេជ្រ ក៏និយាយលេងទៅកាន់សម្បត្តិ…

“​បង! ឥលូវនេះបងឯងដូចជាមានសាច់ដុំ ហើយស្អាតជាងមុនណាស់”

“មែនក៏អីពេជ្រ? ចេះតែបញ្ជោរគ្នាឯងហើយនេះ!” សម្បត្តិតបទាំងអៀន

“មែនណាបង! ហើយប្រដាប់បងឯងក៏ធំមិនល្មមដែរ លើកមុនៗ មិនដែលបានឃើញទេ ទើបតែឃើញអំបាញ់មិញហ្នឹង!”

សម្បត្តិតបធ្វើហី៖ “របស់បងតែប៉ុណ្ណឹង តាំងពីដើមមកហើយអូន”

ពេជ្រងក់ក្បាលយល់ស្រប រួចក៏ទាញអាល្អិតរបស់គេចេញមក ដោតឥតខ្មាស់អៀន ហើយនិយាយទៅសម្បត្តិ៖ “របស់ខ្ញុំបងឯងគិតម៉េចដែរ?”

សម្បត្តិក្រឡេកមើលបន្តិច ភ្ញាក់ព្រើត សម្លឹងមួយស្របក់ ក៏ងាកមុខមកវិញ៖ “ប្រដាប់អូនសស្អាតដល់ហើយ វាសមហ្នឹងប្រុសស្អាតដូចអូនឯងចឹង!”

កំពុងតែនិយាយ សម្បត្តិញោចព្រើត នៅពេលដែលមានអារម្មណ៍ថា មានរបស់រឹងៗបែបសាច់ដុំ មកប៉ះញុលគូទរបស់គេ គេដឹងច្បាស់ណាស់ថាវាជាអ្វី! សម្បត្តិនិយាយទាំងមុខក្រហម៖ “ពេជ្រធ្វើអីហ្នឹងអូន ខ្មាស់គេ! តិចលោរមានគេឃើញណា៎!”

ពេជ្រក៏យកដៃទៅក្ដោបប្រដាប់របស់សម្បត្តិពីក្រោយ ហើយតប៖ “មិនអីទេបងគ្មានអ្នកគេដើរមកទេ មានតែបងឯង និងខ្ញុំប៉ុណ្ណោះ ដែលចូលចិត្តមក​ងូតទឹកនៅទីនេះ! បងឯងដឹងថាអត់ថា ខ្ញុំចូលចិត្តបងណាស់ រាងបងឡូយខ្លាំងណាស់ សាច់ដុំក៏ឥតទាស់ ហើយថែមទាំងមានប្រដាប់វែង គួរអោយស្រលាញ់ទៀត” និយាយបណ្តើរ  ពេជ្រត្រដុសនាគរាជ ដែលកំពុងដំឡើងរិទ្ធបះឆ្កឺត និងស្ទាបអង្អែលសាច់គូទណែនក្លំរបស់ របស់សម្បត្តិបណ្តើរ។ សម្បត្តិហាក់អៀនបន្តិច ក៏ចាប់ដៃពេជ្រចេញ ហើយងាកខ្លួនចេញពីពេជ្រ ឃើញបែបនេះកំលោះសង្ហាពេជ្រ ក៏បន្តទៅជិតងាយសម្បត្តិដដែល រួចនិយាយ៖ “ញុំដឹងថាបងឯងក៏ចូលចិត្តដែរ ខ្ញុំដឹងថាបងជាហ្គេយ៍ តែបងមិនបាច់ខ្លាចទេ”

សម្បត្តិសួរដោយខ្មាស់៖ “ម៉េចក៏ពេជ្រដឹង?”

ពេជ្រតប៖ “ពេលមកងូតទឹក បងឯងទុកទូរស័ព្ទចោល ខ្ញុំក៏យកមកចុចលេង ក៏ឃើញរឿងផនហ្គេយ៍ នៅក្នុងទូរស័ព្ទបងឯង ប៉ុន្តែកុំភ័យ ញុំយកទុកក្នុងបន្ទប់ហើយ”

សម្បត្តិយល់ ងក់ក្បាល់ ហើយក៏ងាកមកចំមុខជាមួយពេជ្រ សំលឹងភ្នែកគ្នាបន្តិច ពេជ្រក៏លោរមកថើបកញ្ចឹងក របស់សម្បត្តិ ខណៈដែលពួកគេកំពុងអោបគ្នា យ៉ាងស្អិតល្មួត។ ថើបផង ដៃពេជ្រអង្អែលខ្នងសម្បត្តិផង សម្បត្តិចាប់ផ្តើមតំឡើងរិទ្ធដំបង សាច់របស់គេម្តងទៀត។ ពេលដែលដឹងថា អាវុធសម្បតិ្តឡើងរឹងហើយ ពេជ្រក៏រែងចង្អេះ​យ៉ាងរោលរាល ដើម្បីអោយអាក្បាលត្រម៉ែង របស់គេទាំងពីរ បានកកិតត្រដុសគ្នា។ ពេជ្រថើបផង ខាំថ្នមៗ តាមកញ្ចឹងក ស្លឹកត្រចៀក ធ្វើអោយសម្បត្តិឡើងកំដៅភាយៗ ចេញមកក្រៅទាំងខ្លួនទទឹកជោគ។ កំលោះពេជ្រថើបអូស ពីគុម្ពត្រចៀក អូសមកដល់មាត់ សម្បត្តិទទួលអារម្មណ៍ស្រើបស្រាល មិនធម្មតាឡើយ ចេញកំដៅតាមដង្ហើម ហើយក្លិនដង្ហើមនោះ បណ្តុះអារម្មណ៍អ្នកទាំង២ អោយរោលរាល​ បឺត ជញ្ជក់មាត់គ្នា យ៉ាងក្រហល់ក្រហាយ លែងគិតថា នឹងមានអ្នកណាមកឃើញទៀតហើយ។

asian-gay-couple-13

ពេជ្រចាប់អូសខោទ្រនាប់សម្បត្តិ ចុះអស់ដល់ក្រោម ហើយលត់ជង្គង់ ចាប់ផ្តើមកាន់ព្រលួញសាច់សម្បត្តិ ប្រឆឹកចុះឡើងមួយៗ ហើយដៃម្ខាងទៀត អង្អែលក្បាលពោះរបស់សម្បត្តិ ភ្នែកអ្នកទាំង២សំលឹងគ្នា ទៅវិញទៅមក។ ពេជ្រលានអណ្តាតទៅលិទ្ធ ក្បាលត្រមែ៉ង ដែលនៅក្នុងដៃ ធ្វើអោយសម្បត្តិលាន់ម៉ាត់ស្រែក “អូយ!!!”។ សម្បត្តិស្រៀវស្រើប ដៃខ្ញាំសក់ក្បាលរបស់ពេជ្រ ហើយក៏ជួយធ្វើកាយវិការ រែងចង្អេះ ទៅមុខក្រោយមួយៗ ឯពេជ្រខំប្រឹងត្របាក់ លេបខ្ជាក់ពស់វែកក្បាលត្រមែង យ៉ាងឆ្ងាញ់មាត់ ពួកគេធ្វើកាយវិការស្របគ្នា។ បៀមការ៉េមអោយសម្បិត្តអស់ចិត្តហើយ ពេជ្រក្រោកឈរ ស្រាតខោទ្រនាប់របស់ខ្លួនចេញ ហើយថើប ជញ្ជក់មាត់សម្បត្តិម្តងទៀត។ ម្តងនេះ ពេជ្រដាក់គូទផ្អែកនឹងអាងទឹក កន្ធែកជើងបន្តិច ដើម្បីសម្បត្តិ អាចឈ្ងោកមកបៀម ផ្លែត្រសក់ខ្ចី មូលទ្រលូ ​សក្បុសរបស់ខ្លួនម្តង។ សម្បត្តិត្របាក់ លិទ្ធផ្លែសាវម៉ាវពីរគ្រាប់ របស់ពេជ្រ  ហាមាត់លេបពីគល់ត្រសក់ ដល់ចុងត្រសក់ ដែលត្រមែង ក្រឡិតអស់ស្បែកស្ទើរដល់គល់។ លិទ្ធផង បៀមផង ធ្វើអោយពេជ្ររមួលខ្លួន ស្រួលស្រើប ស្ទើរថប់ដង្ហើមម្តងៗ។ ធ្វើឪរ៉ាល់ពេជ្រអស់ចិត្ត អស់ចង់ហើយ សម្បត្តិក្រោកឈរ ហើយលិទ្ធចុងដោះរបស់ពេជ្រ ដែលមានរោមដុះ រុយៗជុំវិញ យូរៗម្តង នាយខាំញេញចុងដោះ ដែលឡើងពណ៌ក្រហមព្រឿងៗ ធ្វើកំលោះយើងថ្ងូរមិនដាច់សូរ។

“ហ្អាស! ហ្អាស! បង… ខ្ញុំស្រៀវ! ហ្អាស…”​

សម្បត្តិនៅបន្តលិទ្ធ និងខាំញេញចុងដោះ តែដៃនាយមិនទុកអោយទំនេរទេ នាយប្រឆឹកអោយពេជ្រយ៉ាងញាប់ស្មេរ រហូតពេជ្រពេលទទួលអារម្មណ៍ថា ជិតដល់ត្រើយហើយ ក៏ស្ទុះក្រោកឈរ ចាប់ប្រឆឹកខ្លួនឯង នៅចំពីមុខសម្បត្តិ។

“បងខ្ញុំចេញហើយ!​ ហ្អាស ហ្អាស!!!” ឆ្វាចៗទឹកសខាប់ ក្ដៅឧណ្ឌៗ បាញ់ពេញលើផ្ទៃមុខសម្បត្តិ អន្លាយៗ មើលទៅគួរអោយស្រក់ទឹកមាត់។ ដល់ត្រើយហើយ ពេជ្របំពេញតួនាទីអោយសម្បត្តិម្តង គេទាញសម្បត្តិ អោយដាក់គូទផ្អែកនឹងអាង ចាប់កន្ធែកជើងសម្បត្តិពេញទំហឹង រួចលត់ជង្គង់នៅចន្លោះកណ្តាល ចាប់លិទ្ធសើរៗ តាមភ្លៅ និងក្រលៀនរបស់សម្បត្តិ។ សម្បត្តិស្រៀវស្រាញ ញ័រសាច់ ដៃអង្អែលដោះឈ្លីដោះខ្លួនឯង ថ្ងូររហឹមឥតដាច់។

គ្រលៀស លិទ្ធ ញីញក់អស់ចិត្តហើយ ពេជ្រចាប់សាច់ដុំដែលកំពុងឡើងរឹង បះឆ្កឺតញាត់ចូលក្នុងមាត់ បៀមខ្ជាក់ ចេញចូលៗ ដូចបៀមការ៉េម។ មាត់រវល់របៀម ឯដៃវីវក់នឹងស្ទាប លុញខ្ញាំ ក្បាលដោះរបស់សម្បត្តិ ឥតទំនេរ។ ពេជ្រធ្វើលេបត្របាក់ រង្គើរក្បាល ញាប់ទៅៗ មិនប៉ុន្មាន សម្បត្តិរមួលខ្លួន បញ្ចេញទឹកអម្រឹតរបស់ខ្លួន ពេញក្នុងមាត់ដ៏កក់ក្តៅរបស់ពេជ្រ អមដោយសម្លេងថ្ងូរ ស្រែកដោយភាពស្រណុកសុខ។ សម្រាប់ពេជ្រវិញ ប្រឹងបឺត ស្រូបយកទឹកខ្ទឹះ សខាប់ របស់សម្បត្តិយ៉ាងឆ្ងាញ់ មិនអោយបាត់មួយតំណក់ឡើយ។

បន្ទាប់ពីសម្រេចគោលដៅរៀងខ្លួនហើយ សម្បត្តិ និងពេជ្រក៏លាងខ្លួន ហើយបន្តងូតទឹករួចរាល់ នាំគ្នាមកឡើងលើផ្ទះ ផ្លាស់ខោអាវ ហើយញ៉ាំអាហារពេលល្ងាច ជុំគ្នាជាមួយសាច់ញាត្តិធ្វើហី ដូចមិនមានរឿងអ្វីកើតឡើង។ គ្មានអ្នកណាដឹងពីរឿងនេះឡើយ! នេះជារសជាតិថ្មី ដ៏អស្ចារ្យមួយសម្រាប់អ្នកទាំង២ ក្នុងឱកាសចូលឆ្នាំថ្មី… ជាងនេះទៅទៀត ក៏គ្មានអ្នកណាម្នាក់ដឹងថា នឹងមានរឿងអ្វីជាបន្តទៀតដែរ នៅពេលដែលអ្នកទាំងពីរ ត្រូវបានដាក់អោយគេងជាមួយគ្នា ក្នុងបន្ទប់រួមតែមួយ… វាប្រាកដជា វេលាឆ្នាំថ្មីមួយដ៏អស្ចារ្យ! 🙂

 
6 មតិ

Posted by ​នៅ ខែ​មេសា 12, 2013 in រឿង⁣⁣ Erotic (18+)

 

ពាក្យ​គន្លឹះ៖ ,