RSS

Tag Archives: ឆ្មើងឆ្មៃ

វិស្សមកាលទឹកឃ្មុំ

ខេន ប្រុសសង្ហារ តារាចម្រៀងលំដាប់កំពូល ដើរយ៉ាងលឿន ក្នុងទឹកមុខមាំ ពោរពេញដោយកំហឹង ទៅកាន់បន្ទប់លោកស្រីចាងហ្វាងផលិតកម្ម ដោយមានជំនួយការកម្លោះ ឈ្មោះទីលរត់ត្រឹកៗតាមពីក្រោយ ដៃយួរសម្ភារៈរបស់ខេន យ៉ាងសំពីងសំពោង។ ខេនច្រានទ្វារចូល ហើយគោះតុលោកស្រីមួយដៃផូង ដោយគ្មានខ្វល់ពីមនុស្សម្នា ដែលកំពុងអង្គុយប្រជុំត្រៀបត្រានៅទីនោះ។

“ម៉ាក់…!”

“ខ្ញុំជាប្រធានរបស់ឯង! ជួយធ្វើឲ្យត្រឹមត្រូវបន្តិចផង!” លោកស្រីនិយាយកាត់

“តែនេះ! ហេតុអីក៏ម៉ាក់ចុះកុងត្រាឲ្យខ្ញុំចេញទៅសម្តែងនៅតាមខេត្តទៀតហើយ? ម៉ាក់ក៏ដឹងហើយថា ខ្ញុំមិនចូលចិត្ត!”

“នេះជាភារកិច្ច និងជាគោលការណ៍ក្រុមហ៊ុន! ម្យ៉ាង⁣ ខាងស្ពនស័រ និងក្រុមហ៊ុនផលិតផលទាំងអស់គេត្រូវការឯង ទស្សនិកជនគាំទ្រឯង ខ្ញុំធ្វើនេះគឺដើម្បីឯងល្អ បើមិនអញ្ចឹង⁣ទេ ឯងស្មានថាឯងមានថ្ងៃនេះហ្អេ៎?! ឯងអាចឈានដល់កំពូលបែបនេះហ្អេ៎?!”

“តែខ្ញុំ…”

“បានហើយ! ឯងគ្មានសិទ្ធតវ៉ាអ្វីទាំងអស់! ត្រៀមខ្លួនសម្រាប់ការសម្តែងនៅសប្តាហ៍ក្រោយឲ្យបានល្អទៅ! ហើយល្មមឈប់ធ្វើចរឹកក្រអឺតក្រទម វាយឬកខ្ពស់កប់ពពក ទៀតទៅ…”

ខេនកប់យោបល់នឹងភាពផ្តាច់ការរបស់ម្តាយ ក្នុងចិត្តក្តៅខឹងពន់ពេក តែមិនអាចប្រឆាំង នាយខាំមាត់ ដើរចេញទាំងក្តៅស្លឹកត្រចៀក។

“ឯងត្រូវតាមឃ្លាំមើលគេឲ្យជាប់ មិនត្រូវឲ្យគេធ្វើអ្វីផ្តេសផ្តាសឡើយ!” លោកស្រីចាងហ្វាងបញ្ជារទៅទីល

“បាទលោកស្រី!”⁣ ទីលទទួលបញ្ជារ ហើយរត់តាមពីក្រោយចៅហ្វាយកម្លោះមកដល់ចំណតឡាន

“ឯងចេញឲ្យឆ្ងាយពីមុខខ្ញុំបន្តិចទៅបានទេ?! គួរឲ្យធុញខ្លាំងណាស់ដឹងទេ!” ខេនគំហ៊ក ជះកំហឹងដាក់ទីល តែសម្រាប់ជំនួយការចិត្តធ្ងន់ម្នាក់នេះ មិនងាយចុះចាញ់ងាយៗទេ!

នាយគ្រវីក្បាលញាប់តតាត់ យកឥវ៉ាន់ដាក់ចូល ហើយចូលអង្គុយក្នុងឡាន ដោយមិនខ្វល់ពីការជេរស្តី ស៊ូទ្រាំមិនរាថយ ដើម្បីបំពេញភារកិច្ចរបស់ខ្លួន មើលការខុសត្រូវលើកម្លោះសង្ហារ តារាឬកកប់ពពកម្នាក់នេះ។ ខេនក៏ទាល់តំរឹះដែរក្នុងការដេញទីលឲ្យឆ្ងាយពីខ្លួន ព្រោះតែកម្លោះរូបនេះចិត្តធ្ងន់ដូចថ្ម បើទោះជាបីជាខ្លួនថាស្តីទ្រគោះបោះបោកយ៉ាងណាក៏ដោយ។ ខេនចូលក្នុងរថយន្ត ហើយបើកចេញទៅយ៉ាងលឿន ទីលឆ្ងល់ណាស់ តែមិនហ៊ានហាមាត់សួរឡើយ បានត្រឹមតែអង្គុយទប់ខ្លួនសឹងមិននឹង។ យូរទៅ កាន់តែឆ្ងាយទៅ ទើបទីលដឹងថា ខេនកំពុងតែបើកឡានចេញពីក្រុងហើយ។

“នេះលោកបម្រុងទៅណាហ្នឹង?”

“ខ្ញុំទៅឲ្យឆ្ងាយពីទីនេះ ទៅកន្លែងដែលស្ងប់ស្ងាត់ គ្មានការរំខាន! ខ្ញុំនឹងមានវិស្សមកាលឯកជនមួយ”⁣ ខេនឆ្លើយដោយសម្តីមាំ

“វិស្សមកាល?! ប៉ុន្តែ… ចុះខនសឺតល្ងាចនេះ ការថតស្ប៉តនៅថ្ងៃស្អែក ហើយកម្មវិធីលោកឧត្តមសេនីយ៍ នោះ?”

“ឯងបិទមាត់ទៅ! ខ្ញុំមិនខ្វល់ទេ”

“តែលោក…!”

“ស្ងាត់ទៅ!! បើឯងនៅតែនិយាយទៀត ខ្ញុំនឹងទម្លាក់ឯងចុះនៅទីនេះភ្លាម!” ខេនស្រែកសម្លុត

ទីលលែងហ៊ានហើបមាត់ ហើយបណ្តោយតាមខេនទាំងព្រួយបារម្ភ។ តាមផ្លូវ ខេនចូលផ្សារ បញ្ជារឲ្យទីលទិញអាហារចំនីមួយចំនួន និងសម្ភារៈប្រើប្រាស់ខ្លះៗ។ ២ម៉ោងក្រោយមក ពួកគេបានមកដល់កន្លែងស្ងប់ស្ងាត់មួយ ជាតំបន់ខ្ពង់រាបដ៏ជាទីមនោរម្យ អមដោយធម្មជាតិស្រស់បំព្រង ខ្យល់អាកាសស្រស់ថ្លាបរិសុទ្ធ។ ខេនបើកកញ្ចក់ឡាន លាដៃម្ខាងទៅក្រៅ ប៉ះខ្យល់ត្រជាក់ ហើយស្រែកខ្លាំងៗ បន្ធូរអារម្មណ៍។ ទីលសម្លឹងមើលខេនស្ទើរភ្លឹក គេមានអារម្មណ៍ថា ខេនស្ទើរតែក្លាយជាមនុស្សម្នាក់ផ្សេង ភាពហ្មួរហ្មងលើមុខរបស់គេ ក៏រលាយបាត់អស់ គេក្លាយជាមនុស្សម្នាក់ដែលពោរពេញដោយភាពរីករាយ គេលែងកំរោល លែងខឹងសម្បារដូចមុនទៀត។ នេះជាលើកទី១ហើយ ដែលទីលបានឃើញខេនក្នុងសភាពស្រស់ថ្លាបែបនេះ ចាប់តាំងពីគេបានមកធ្វើការជាមួយខេនក្នុងអំឡុងពេល៤ខែមកនេះ។

ខេនបររថយន្តចូលក្នុងផ្ទះឈើតូចមួយ ដែលនៅដាច់ឆ្ងាយពីគេឯង។ ផ្ទះដ៏ស្រស់ស្អាតនេះស្ថិតក្នុងដីឡូតិ៍ដ៏ធំមួយ ឡោមព័ទ្ធដោយដើមឈើត្រឈឹងត្រឈៃ និងសួនច្បារស្រស់បំព្រង។ ទីលសម្លឹងមើលជុំវិញយ៉ាងចម្លែកចិត្ត បុរសចំណាស់ម្នាក់រត់មកទទួលខេនយ៉ាងរាក់ទាក់ ហុចសោរឲ្យខេន ហើយក៏ចាកចេញទៅ។

“មើលអី?! យ៉ាងម៉េច ចម្លែកចិត្តណាស់មែនទេ?” ខេនសួរទៅទីល

ទីលងក់ក្បាលជំនួសការឆ្លើយ ខេនញញឹមយ៉ាងស្រស់ចេញពីចិត្តហើយប្រាប់ទៅទីល។

“នេះជាផ្ទះលំហែដែលប៉ាបន្សល់ទុកឲ្យខ្ញុំ ខ្ញុំតែងតែមកទីនេះជាមួយប៉ាកាលពីខ្ញុំនៅតូច! ម៉ាក់ខ្ញុំមិនធ្លាប់មកទីនេះទេ ដូច្នេះហើយ គាត់មិនស្គាល់ឡើយ! ខ្ញុំនឹងអាចសម្រាកបានដោយស្ងប់ស្ងាត់… ហើយខ្ញុំព្រមានឯង! មិនត្រូវប្រាប់អ្នកណាថាខ្ញុំនៅទីនេះទេ! បើមិនអញ្ចឹងទេ ឯងនឹងមានរឿងជាមួយខ្ញុំមិនខាន!”

ទីលងក់ក្បាលតិចៗ យល់ព្រមទាំងបង្ខំ ក្នុងចិត្តព្រួយបារម្ភក្រៃលែង តែក៏ធ្វើតាមចិត្តខេន។ បន្ទាប់ពីញ៉ាំអាហារពេលល្ងាចរួច ខេនអង្គុយញ៉ាំស្រាក្រហមនៅវេរ៉ង់ដាខាងក្រៅ បណ្តែតអារម្មណ៍ជាមួយស្បៃរាត្រី ដោយមានទីលអង្គុយកំដរយ៉ាងស្ងៀមស្ងាត់ក្បែរនោះ។ ទូរសព្ទរបស់ទីលរោទិ៍ជាប់ឥតឈប់ តែគេមិនទទួល ព្រោះជាបញ្ជាររបស់ចៅហ្វាយកម្លោះ។

“ម៉ាក់ខ្ញុំ Call មកមែនទេ?” ខេនសួរ

“អត់ទេ! គឺបងដា…”

ខេនសើចខឹក… “មានអីខុសគ្នា បើដាធ្វើតាមតែបញ្ជាររបស់ម៉ាក់ខ្ញុំហ្នឹង!”

ទីលសើចញឹមៗ… “មែនហើយ… ចុះលោក ចង់នៅទីនេះដល់ពេលណា?”

ខេនដកដង្ហើមធំ… “ហ៊ឺ… មិនច្បាស់ទេ ខ្ញុំពិតជាធុញទ្រាន់នឹងជីវិតនេះណាស់! ខ្ញុំចង់នៅស្ងប់ស្ងាត់មួយរយៈ…”

“ខ្ញុំបានទាក់ទងទៅពន្យារពេលការងាររបស់លោកហើយ ពួកគេយល់ព្រមផ្អាកការថតជាបណ្តោះអាសន្ន រង់ចាំដល់លោកត្រឡប់ទៅវិញ” ទីលបញ្ជាក់

ខេនងាកសម្លឹងមុខទីល ញញឹមស្រាល… “អរគុណហើយ…”

អរគុណ?! នេះជាលើកទី១ហើយ ដែលទីលបានលឺពាក្យនេះពីមាត់អ្នកកម្លោះឆ្មើងឆ្មៃ ព្រោះគេមិនងាយគួរសមដាក់អ្នកណាម្នាក់ឡើយ ក្រៅពីការសម្តែងរបស់គេ។ ស្ងាត់មួយស្របក់ ខេនក៏ផ្តើមនិយាយទៀត…

“អផ្សុកមែនទេ?⁣ ម៉េចមិនញ៉ាំស្រាក្រហម” គេសួរទៅទីល

“អត់អីទេ… ខ្ញុំមិនចំណូលទេ” ទីលតបដោយសម្លេងស្រាល

“ពិតជាសុភាពបុរសមែន! ចឹងតើបានជាគ្រប់គ្នានៅក្រុមហ៊ុនចូលចិត្តឯងយ៉ាងនេះ! មិនដូចខ្ញុំទេ! ក្រៅពីទស្សនិកជន គ្មានអ្នកណាចូលចិត្តខ្ញុំឡើយ… សូម្បីតែម៉ាក់!” ខេនធ្លាក់ទឹកមុខ ស្រពាប់ស្រពោន

“មិនមែនអញ្ចឹងទេ! គ្រប់គ្នាសុទ្ធតែស្រលាញ់ ចូលចិត្តលោក គ្រាន់តែលោកមិនយល់ពីពួកគេប៉ុណ្ណោះ!” ទីលនិយាយលួងចិត្ត

“មែនហើយ! ខ្ញុំមិនដែលយល់ពីអ្នកណាឡើយ… ខ្ញុំអាក្រក់ណាស់មែនទេ? ទីលដឹងទេ?! មានតែឯងម្នាក់ប៉ុណ្ណោះ ដែលទ្រាំនៅជាមួយខ្ញុំបានយូរជាងគេ អ្នកមុនៗ នៅមិនបានមួយខែទេ គឺត្រូវខ្ញុំធ្វើឲ្យរត់អស់… ហ៊ឺ… តាមពិតទៅ នេះមិនមែនជាចរឹករបស់ខ្ញុំទេ! ខ្ញុំគ្រាន់តែត្រូវការជីវិតសាមញ្ញមួយប៉ុណ្ណោះ ជីវិតជាខ្ញុំនាពេលនេះ គឺគ្រាន់តែជារូបភាពបន្លំភ្នែក ដែលធ្វើឲ្យខ្ញុំកាន់តែធុញទ្រាន់ខ្លាំងណាស់ វាជាហេតុធ្វើឲ្យខ្ញុំក្លាយជាមនុស្សអាត្មានិយម ឆេវឆាវ និងច្រលើសបើស…” ខេនចាប់ផ្តើមបើកដួងចិត្ត

ទីលសង្កេតឃើញថា ខេនពិតជាមនុស្សទន់ភ្លន់ ពោរពេញដោយមនោសញ្ចេតនាជ្រាលជ្រៅ មិនមែនជាមនុស្សកំរោលម្នាក់ដែលគេធ្លាប់ឃើញរាល់ថ្ងៃនោះទេ។ ពួកគេជជែកគ្នាលេងយ៉ាងយូរ ពួកគេប្រះខ្លួនដេកទន្ទឹមគ្នា សម្លឹងមើលមេឃ ដែលមានផ្កាយរះព្រោងព្រាត។ ខេនមានអារម្មណ៍កាន់តែស្និតស្នាល ហើយគេបានបើកចំហរដួងចិត្ត និយាយរឿងរ៉ាវផ្សេងៗប្រាប់ទីល គេមានពេលវេលាដ៏រីករាយ ដែលមិនធ្លាប់ទទួលបានអស់ជាច្រើនឆ្នាំមកនេះ។ ចំណែកឯទីល ក៏ចាប់ផ្តើមយល់កាន់តែច្រើនពីខេន គេលួងលោម និងផ្តល់កម្លាំងចិត្តជាច្រើនដល់ខេន ធ្វើឲ្យខេនមានភាពកក់ក្តៅក្នុងចិត្ត និងរំភើបពន់ពេក។ គេងាកមុខសម្លឹងទីលយ៉ាងទន់ភ្លន់ មុខរបស់គេទាំងពីរ ឃ្លាតគ្នាមិនដល់មួយចម្អាមទេ ដោយសារគេគេងជិតគ្នា ពួកគេចាប់ផ្តើមមានអារម្មណ៍ចម្លែក ហើយប្រែជាអៀនគ្នាទៅវិញទៅមក។ សម្លឹងមុខទីលមួយស្របក់ ខេននិយាយដោយសម្តីដ៏ស្រទន់…

“អរគុណណាស់ទីល! មួយរយៈនេះ ឯងបានជួយខ្ញុំច្រើនណាស់ ហើយក៏ពិបាកច្រើនណាស់ដែរដោយសារតែខ្ញុំ! ទីលកុំទៅណាចោលខ្ញុំបានទេ?”

ទីលអៀន និងមានអារម្មណ៍រំភើបប្លែក ពេលដែលបានលឺពាក្យសម្តីនេះ។ គេញញឹម ងក់ក្បាលទទួលសំណូមពរ តែបេះដូងរបស់គេបែរលោតញាប់ទៅៗពេលដែលមុខរបស់ខេនកាន់តែខិតកៀកទៅៗ មកជិតគេ។ ខេនផ្អឹបបបូរមាត់របស់គេមកលើមាត់ទីល គេថើបទីលយ៉ាងទន់ភ្លន់ ស្រូបយកក្លិនដ៏ប្រហើរ ឯទីលកម្រើកលែងរួច ស្ងៀមធ្មឹង ហើយបិទភ្នែកស្រឹមទទួលការថើបរបស់ខេន… មិនបានប៉ុន្មាន ពួកគេភ្ញាក់ព្រើត ដោយសម្លេងទូរសព្ទរបស់ទីលរោទិ៍ឡើងម្តងទៀត… ទីលស្ទុះងើបឡើង មុខក្រហមដូចរងើកភ្លើង លែងហ៊ានមើលមុខខេន ឯខេនក៏ដូចគ្នា! ទីលរត់ចូលក្នុងបាត់ ទុកឲ្យខេននៅម្នាក់ឯង តាមមើលទីលពីក្រោយ។

ខេនអង្គុយមើលមេឃ មើលផ្កាយតែម្នាក់ឯង ប្រហែល១០នាទី ហើយក៏ចូលទៅក្នុងផ្ទះ។ ទីលគេងលក់នៅលើកំរាលបាត់ទៅហើយ ដោយគេរៀបចំគ្រែយ៉ាងស្អាតទុកឲ្យខេន តែខេនដឹងច្បាស់ណាស់ថា ទីលគ្រាន់តែសម្ងំធ្វើពុតជាគេងលក់ប៉ុណ្ណោះ។

“ទីល… មកគេងលើគ្រែមក កុំគេងខាងក្រោមអញ្ចឹងអី… ទីល…?” ខេននិយាយស្រាលៗ ទាំងដែលទីលសម្ងំបិទភ្នែកជិត

“មិនអីទេ! គ្រែតូចណាស់ លោកគេងចុះ…” ទីលឆ្លើយទាំងភ្លេចខ្លួនថាគេងលក់

“ទីលខឹងមែនទេ?”

“អត់មានទេ…”

“ចឹងបញ្ជាក់មក!”

“…”

ប្រកែកលែងបាន ទីលក៏ត្រូវឡើងទៅគេងលើគ្រែជាមួយខេនដែរ។ គ្រែមិនធំប៉ុន្មានឡើយ ទីលគេងផ្អៀងខ្លួនបែរខ្នង… ទាំងពីរនាក់រសាប់រសល់ ខេនប្រែចុះ ប្រែឡើង បិទភ្នែកមិនលក់ សម្ងំយ៉ាងយូរ គេដាច់ចិត្តលូកដៃទៅឱបទីលពីក្រោយតាមបញ្ជាររបស់បេះដូងគេ…

Dara-01

“ខេនធ្វើអីហ្នឹង…?!” ទីលសួរទាំងអៀនរឹងខ្លួន

“មិនដឹងទេ!” ខេនហាក់ច្របូកច្របល់ពីអារម្មណ៍មួយនេះ គេបែរជាមានសេចក្តីសុខនៅពេលនៅកៀកជិតទីលបែបនេះ។ ខេនថើបខ្នងទីលថ្នមៗដោយរំភើប ទីលក៏មានអារម្មណ៍មិនខុសពីខេនដែរ តែគេមិនហ៊ានបញ្ចេញ…

“ខ្ញុំមិនយល់ទេទីល… មិនដឹងថា វាជាអារម្មណ៍អ្វីទេ… តែ… តែខ្ញុំគិតថា ខ្ញុំ… ខ្ញុំស្រលាញ់ទីលហើយ!”

បេះដូងទីលស្ទើរលោតចេញមកក្រៅ នៅពេលបានលឺខេននិយាយដូច្នេះ… គេបែរមុខទៅរកខេនវិញ សម្លឹងមុខខេន រលីងរលោងទឹកភ្នែក ហើយឱបខេនវិញយ៉ាងណែន។ ខេនឱបទីលក្នុងដើមទ្រូង អង្អែលខ្នងទីលថ្នមៗ ថើបថ្ងាសយ៉ាងទន់ភ្លន់ ហើយគេក៏ច្បាស់ហើយថា នេះជាអារម្មណ៍ស្នេហាពិតៗចំពោះទីល។ អ្នកទាំងពីរឱប ថើបជញ្ជក់មាត់គ្នាដោយសេចក្តីស្នេហា ខេនក្រេបរសជាតិថ្នមៗ លើបបូរមាត់ទន់ស្តើងរបស់ទីល គេឡើងទ្រោបពីលើទីល ហើយឱបថើបគ្នាយ៉ាងយូរ។ ខេនថើបមាត់ ថ្ពាល់ និងថ្ងាសរបស់ទីល ហើយបង្អូសទៅថើបត្រដុសត្រចៀក… ទីលចាប់ផ្តើមស្រៀវស្រើប ដៃខ្ញាំឱបខេនយ៉ាងណែន។

“ខេន… ខ្ញុំស្រលាញ់លោកណាស់ ខេន… ខ្ញុំស្រលាញ់លោកយូរហើយ…”

ខេនញញឹមយ៉ាងស្រស់ ហើយឱនមកបឺតមាត់ទីលជាបន្តទៀត ព្រមទាំងគ្រលៀសអណ្តាតចូលក្នុងមាត់របស់ទីល ឯទីលក៏ទទួលយ៉ាងពេញចិត្ត ដោយការគ្រលៀសអណ្តាតប៉ះគ្នា ផ្អែមល្ហែមពន់ពេក។ រាងកាយអ្នកទាំងពីរនៅសល់តែខោទ្រនាប់ខ្លីតូចមួយរៀងខ្លួន នៅពេលដែលដងខ្លួនទាំងពីរបានប៉ះគ្នា វាបង្កើតបានជាអារម្មណ៍ ដ៏កក់ក្តៅមួយ។

ខេនចាប់ផ្តើមថើប ត្រដុស តាមកញ្ចឹងក ចុះមកដើមទ្រូង និងដងខ្លួន ខេនហាក់ឈ្លក់វង្វេងនឹងស្បែករលោងស្រិល រាងកាយដ៏សិចស៊ីរបស់ទីលខ្លាំងណាស់។ ដើមទ្រូងហាប់ប៉ោង សរលោង ក្លិនក្រអូបប្រហើរ រួមជាមួយចុងដោះពណ៌ទឹកក្រូចស្រស់ប៉ប្រឹម ខេនថើបជញ្ជក់មិនឆ្អែតឆ្អន់។ ខេនយកបបូរមាត់ទន់ មកផ្តិលស្រាលៗលើក្បាលពោះរាបស្មើរបស់ទីល ទម្លាក់អណ្តាតថ្នមៗលើរន្ធផ្ចិត ដែលមានរោមដុះរេញៗយ៉ាងសិចស៊ីក្រៃលែង។ ទីលថ្ងូរដោយសម្លេងស្រាលៗ ពោរពេញដោយសេចក្តីសុខ ខណៈដែលខេនកំពុងវក់វីប្រឡែង ខាំញេញសើរៗលើអាអូនតូចរបស់ទីលពីក្រៅខោទ្រនាប់ ដែលកំពុងឡើងរឹងកំព្រឹស។ មិនអស់ចិត្តនៅឡើយ តែខេនបង្អូសហួសចុះមកក្រោម ថើបញក់ញីចន្លោះគ្រលៀន និងដើមភ្លៅ ធ្វើឲ្យទីលស្រៀវហួសប្រមាណ រមួលខ្លួនញ័រអស់ប្រាណ ហើយក៏ថ្ងូរកាន់តែលឺ។

Dara-03

កាយវិការទន់ភ្លន់របស់ខេន ថ្នាក់ថ្នម និងផ្តល់ឲ្យទីលនូវសេចក្តីសុខ ស្រើបស្រាលយ៉ាងកក់ក្តៅ។ ដោយក្តីស្រលាញ់ពេញបេះដូង អ្នកទាំងពីររួមរឹតប្រាណគ្នាទៅវិញទៅមកយ៉ាងស្អិតល្មួត ដៃរាវគ្នាសព្វកន្លុកកន្លៀត។ ទីលលូកដៃចូលខោទ្រនាប់តូចស្តើងរបស់ខេន ច្របាច់ខ្ញាំសាច់គូថដ៏ទន់ល្មើយ ហាប់ណែន រលោងស្រិល… បឺតមាត់គ្នាបណ្តើរ ទីលប្រែខ្លួនមកទ្រោបពីលើខេនវិញម្តង ថើបត្រដុសខេនយ៉ាងរាបសារ ដូចដែលខេនធ្វើដាក់ខ្លួនដែរ។ គ្រវាសស្រាតខោចេញអស់ ទីលចាប់ផ្តើមវក់វី ប្រឡែងលេងជាមួយអាវុធសាច់របស់ខេន ដែលបះឆ្កើតនៅចំពោះមុខ។ ទីលរីករាយឥតឧបមា ដែលមានភព្វបានកំពូលតារាក្នុងដួងចិត្តមកថ្នាក់ថ្នមក្នុងដៃ ហាក់បីដូចជាសុបិន្ត មិនដែលនឹកស្មានដល់! ទីលដាក់ប្រអប់មាត់ថ្នមៗទៅក្រសោបសាច់ដុំពិសេសរបស់ខេន ហើយបឺតជញ្ជក់យ៉ាងជក់ចិត្ត។

ដោយសារវាមិនសូវធំប៉ុន្មាន ទីលអាចបៀមចូលបានជ្រៅកប់ដល់គល់ ឯខេនវិញព្រឺសម្បុរ ស្រៀវពេញអង្គប្រាណ ដៃញីញក់សក់ក្បាលទីល ហើយថ្ងូរយ៉ាងស្រណុកពន់ពេក។ អន្ទះសារខ្លាំងពេក ខេនចាប់ទាញបង្វិលខ្លួនទីលត្រឡប់ឡើងមកក្នុងទម្រង់69 ដែលអាចឲ្យពួកគេ បានបៀមជញ្ជក់ឲ្យគ្នាទៅវិញទៅមក ផ្តល់សេចក្តីសុខឲ្យគ្នាទៅវិញទៅមក ក្នុងពេលដំណាលគ្នា ពួកគេក្រេបរសជាតិមិនជិនណាយ។ ស្រៀវស្រើបខ្លាំង ទីល និងខេនថ្ងូរផង បៀមជញ្ជក់ផង គ្រលៀសលិទ្ធផង ហើយដៃក៏បបោសអង្អែលរាងកាយគ្នាផង ពិតជារាត្រីមួយដ៏មានន័យកន្លង។

ស្រៀវពេក! ខេនមិនអាចឲ្យវាបញ្ចប់នៅពេលនេះបានទេ គេបង្អាក់សកម្មភាព ហើយចាប់ទាញទីលមកថើបជញ្ជក់មាត់គ្នាម្តងទៀត រាងកាយរមួលស្ទើររលាយចូលគ្នា។ ខេនគេងឱបទីលពីក្រោយ ហើយនៅតែមិនឆ្អែតឆ្អន់ក្នុងការថើបបបោស ក្រេបរសជាតិស្នេហាគ្រាដំបូងរបស់ពួកគេ។

“ខ្ញុំចង់ឲ្យទីលក្លាយជារបស់ខ្ញុំនៅពេលនេះ… បានទេ?!” ខេនខ្សឹបសួរទីល

ទីលញញឹមបិទភ្នែក ងក់ក្បាលយល់ព្រមទាំងខ្មាស់អៀនផង។ ទីលត្រៀមខ្លួនរួចរាល់ហើយ ក្នុងការទទួលក្តីស្នេហ៍ពីខេន។ រាងកាយទាំងពីរក៏រលាយចូលគ្នា នៅពេលដែលខេនបាននាំទីលមកដល់ដំណាក់កាលចុងក្រោយ គឺពេលដែលអាប្អូនតូចសំណប់ចិត្តរបស់ខេន ស្ថិតនៅក្នុងខ្លួនទីលបាត់ទៅហើយ។ ខេនធ្វើសកម្មភាពដោយទន់ភ្លន់បំផុត សម្រួលដល់ទីលមិនឲ្យមានភាពឈឺចាប់។

“អ្ហឺម… ស្រួលណាស់ខេន… ខ្ញុំមានក្តីសុខណាស់…” ទីលថ្ងូរដោយស្រៀវស្រើប

“បាទ… ខ្ញុំក៏ដូចគ្នា…” ខេនញញឹមងក់ក្បាល ហើយក៏ពេញចិត្ត ពេញថ្លើមក្នុងការផ្តល់ក្តីសុខដល់ជំនួយការកម្លោះ។ គេចាប់ផ្តើមធ្វើចលនារុញដកយឺតៗ…

“អ្ហា៎…” ទីលភ្លាត់សម្លេង ពេញដោយអារម្មណ៍ស្រណុកដែលមិនធ្លាប់ជួប!

ខេនពើតពើង រែងចង្កេះ ស៊កកប់ៗដល់គល់… នាគក្បាលត្រម៉ែងរបស់គេ ត្រូវបានគៀបរឹតយ៉ាងណែន ធ្វើឲ្យស្រើបស្រាល ញ័រព្រឺដល់ក្បាល ភាយកម្តៅចេញតាមបាតជើង ស្រួលហួសថ្លែង។  ខេនលើកជើងទីលម្ខាងឡើងហើយធ្វើចលនាញាប់ឡើង រុញដកបណ្តើរ ដៃលូកមកប្រឆឹក សាប់អាអូនតូចរបស់ទីលញាប់ស្មេរបណ្តើរ អ្នកទាំងពីរថ្ងូរបណ្តាក់គ្នា ទីលរែងចង្កេះទទួលស្របតាមចង្វាក់។

Dara-02

ខេនលើកបង្វិលទីលបែរមុខ អង្គុយទល់មុខគ្នាដោយមិនឲ្យរបូតពីគ្នាឡើយ ហើយទីលក៏ចាប់ផ្តើមធ្វើចលនារែង ពើតពើង ដោយមានខេនជាអ្នកជួយលើកអុក។ ទីលតោងកខេនជាប់ហើយថើបបឺតមាត់ និងលិទ្ធគ្រលៀសអណ្តាតគ្នាយ៉ាងរោលរាល។ ហាក់មិនទាន់បានបញ្ចេញអស់ក្បាច់ផង ដោយអំណាចនៃភាពស្រៀវស្រើប ខេនទប់លែងបាន បណ្តោយឲ្យនាគរាជក្អែរពិស បាញ់ពេញក្នុងល្អាងប្រុសស្នេហ៍ ស្រែកថ្ងូរលាន់សម្លេងពេញបន្ទប់ តែដៃកាន់តែសាប់ញាប់ឡើងៗ ជម្រុញឲ្យដៃគូដល់ទីស្របពេលគ្នាដែរ។ ទីលគ្រញែងខ្លួន ព្រួសទឹកអម្រឹតខាប់ស បាញ់ចេញមកក្រៅពេញទំហឹង។ ទាំងពីរនាក់បានឈានដល់ឋានសួគ៌ដំណាលគ្នា តែនៅមិនអស់ចិត្តនៅឡើយ ពួកគេនៅបន្តបឺតជញ្ជក់មាត់គ្នា និងបបោសអង្អែលគ្នាយ៉ាងយូរទៀត។ ឱបគ្នាណែនស្អិត ខេនខ្សឹបដាក់ត្រចៀកទីល…

“អរគុណណាស់ទីល… ដែលបានចូលមកក្នុងជីវិតរបស់ខ្ញុំ…”

ទីលមិនឆ្លើយ តែងើយទៅថើបមាត់ខេនម្តងទៀត ជាការអរគុណដូចគ្នា។ ខេនរីករាយណាស់! ពេលនេះគេបានប្រែក្លាយខ្លួន ជាមនុស្សម្នាក់ ដែលមានបេះដូងពោរពេញដោយភាពទន់ភ្លន់ និងសេចស្តីស្នេហា។ គឺទីលម្នាក់គត់ ដែលបានកែប្រែជីវិតរបស់គេ ឲ្យមានពន្លឺឡើងវិញ…

 
15 មតិ

Posted by ​នៅ ខែ​មេសា 9, 2013 in រឿង⁣⁣ Erotic (18+)

 

ពាក្យ​គន្លឹះ៖ , , , ,